khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទីពីរព្រឹទ្ធសភា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គបន្ត លើកទី៤៩ នៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាព ឯកឧត្តម Francis DROUIN ប្រធានសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារ Fairmont Le Reine Élizabeth ទីក្រុង Montréal ប្រទេសកាណាដា គណៈប្រតិភូសមាជិក សមាជិកា ព្រឹទ្ឋសភា/រដ្ឋសភា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទីពីរព្រឹទ្ធសភា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គបន្ត លើកទី៤៩ នៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាព ឯកឧត្តម Francis DROUIN ប្រធានសភាប្រើភាសាបារាំង (Président de l’Assemblée parlementaire de la Francophonie-APF)។
    នៅក្នុងឱកាសនេះ អង្គប្រជុំបានបោះឆ្នោតជាឯកច្ឆ័ន្ទជូន ឯកឧត្តម Hilarion ÉTONG អនុប្រធាននៃរដ្ឋសភាកាមេរូន ជាប្រធានសភាប្រើភាសាបារាំងបន្តពី ឯកឧត្តម Francis DROUIN និងបានបោះឆ្នោតជូន ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ ព្រឹទ្ធភា ជាអនុប្រធាននៃសភាប្រើភាសាបារាំងសម្រាប់រយៈពេលពីរឆ្នាំ ពី២០២៤ ដល់ឆ្នាំ ២០២៦ ។

    កិច្ចប្រជុំលើកទី ៥០ របស់ APF នឹងប្រព្រិត្តទៅនៅទីក្រុង ប៉ារីស នៅឆ្នាំ ២០២៥។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ